នាយឧត្តមសេនីយ៍ សៅ សុខា អនុញ្ញាតឱ្យអនុព័ន្ធយោធា នៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងជម្រាបលា


នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នា២០១៩ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Michael Stelzing អនុព័ន្ធយោធានៃសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដែលត្រូវបញ្ចប់អាណត្តិ ចូលជួបសម្តែងការគួរសមនិងជម្រាបលា។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកវរសេនីយ៍ឯក Marcus Ferrara អនុព័ន្ធយោធា នៃសហរដ្ឋអាមេរិដែលមកកាន់តំណែងអាណត្តិថ្មី និងសហការីផងដែរ៕