រដ្ឋបាលកំពង់ឆ្នាំងធ្វើពិធីលែងកូនត្រីចំនួន៨ម៉ឺនក្បាលនៅក្នុងបឹងធម្មជាតិ


កំពង់ឆ្នាំងៈ នៅថ្ងៃទី២៩ សីហា ឆ្នាំ២០១៩រដ្ឋបាលខេត្តកំពង់ឆ្នាំង ធ្វើពិធីលែងកូនត្រីចម្រុះចំនួន៨ម៉ីនក្បាល នៅបឹងធម្មជាតិខ្សែត ស្ថិតក្នុងឃុំចោងម៉ោង ស្រុកទឹកផុស ក្រោមអធិបតីភាព ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អាជ្ញាធរដែនដី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោក
គ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោកងិន ហ៊ុន ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងថាៈរដ្ឋបាលខេត្តកំពង់ឆ្នាំងធ្វើពិធីលែងកូនត្រីនៅចំណុចបឹងខ្សែតនេះចំនួន៣លើករួចមកហើយ ផលត្រីដែលទទួលបានពីការលែងកូនត្រីនេះ អាចជួយអោយប្រជាពលរដ្ខរកត្រីធ្វើជាម្ហូបបានជាបន្តបន្ទាប់ ។

លោកងិនហ៊ុនបានអោយដឹងទៀតថាៈផ្នែកវារីវប្ប
កម្មនៅក្នុងខេត្តកំពង់ឆ្នាំង ការចិញ្ចឹមត្រីសរុបបានចំនួន២ ៣៩០តោនក្នុងនោះការចិញ្ចឹមក្នុងបែចំនួន១ ៤៥៥ក្បាល និង ចិញ្ចឹមក្នុងស្រះចំនួន៩៣៥តោន ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានក្រើនរំលឹកដល់​មន្ត្រីជលផល​ទាំងអស់ ត្រូវយកចិត្ត​ទុក​ដា​ក់​ចុះ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពីជលផល ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ទូលំទូលាយ ដើម្បីឱ្យពួកគាត់​បាន​យល់ដឹង​កាន់តែច្បាស់ កាត់បន្ថយ​បាននូវបទល្មើស​នេសាទ​គ្រប់ប្រភេទ។ ជាមួយ
គ្នានេះដែរ ត្រូវ​ទប់ស្កាត់​ និង​ បង្ក្រាបឱ្យបាន​រាល់​បទ​ល្មើស​នេសាទ ដែល​កើតមាន​នៅក្នុង​ដែនសមត្ថ
កិច្ចរបស់ខ្លួនទទួលខុសត្រូវ​។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានអំពាវនាវដល់ប្រជា
ពលរដ្ឋកុំអោយនេសាទត្រីដោយប្រើឧបករណ៍ហាមឃាត់ ជាពិសេស ឧបករណ៍ឆក់ និង លូស្បៃមុង ដែលឧបករណ៍ទាំងនេះបានបំផ្លិចបំផ្លាញមច្ឆជាតិយ៉ាងធ្ងន់ធ្ងរ ។ ប៉ុន្ដែបងប្អូនត្រូវចូលរួមចូល​រួម​ដាំដើមឈើ​ព្រៃ​លិច​ទឹក​ឱ្យបាន​ច្រើន​នៅតាម​មូលដ្ឋាន ជាពិសេស​នៅក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី ដើម្បីបង្កើន​ជម្រក​ត្រី​ពង​កូន​ឱ្យបាន​សំបូរ​ច្រើន​ឡើងវិញ​។