ឯកឧត្តម ម៉ៅ ហាក់ បានដឹកនាំមន្រ្តីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះអនុវត្តធ្វើការងារទប់ច្រាំងទន្លេមេគង្គកំពុងបាក់


ដោយអនុវត្តតាមបទបញ្ជាពី ឯកឧត្តម លឹម គានហោ រដ្ឋមន្រី្តក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃអាទិត្យ ៣កើត ខែ​ភទ្របទ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១​ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ម៉ៅ ហាក់ បានដឹកនាំមន្រ្តីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះអនុវត្តធ្វើការងារទប់ច្រាំងទន្លេមេគង្គកំពុងបាក់ដល់ផ្លូវបេតុងនៅទីតាំងភូមិកំពង់ឫស្សីឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ដោយក្រាលខ្សាច់ទ្រនាប់បាតមាត់ច្រាំង និងរៀបបាវខ្សាច់ Geotextile bags ។ ការពារច្រាំងជាបន្ទាន់នេះ មានប្រវែងប្រមាណ ១៥០ម៉ែត្រ ដោយចាប់ផ្តើមអនុវត្តពីរសៀលនេះតែម្តង ។