ពិធី ប្រកាសតែងតាំង ព្រះគ្រូចៅអធិកាវត្ត និង ប្រកាសសង្ឈដីកាតែងតាំ គ្រូសូត្រស្ដាំស្ដីទី វត្ត វិហារហ្លួង( ហៅវត្តផ្សារ)


កំពង់ឆ្នាំងៈនាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩នៅ វត្តផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ បានរៀបចំ ពិធីប្រកាសតែងតាំង ព្រះគ្រូចៅអធិការ ពេញសិទ្ធិ និង គ្រូសូត្រស្ដាំ វត្តវិហាហ្លួង និង ស្រោចស្រព​ សុគ្ធវារី ក្រោមអធិបតីព្រះអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្ដេចព្រះវនរ័ត កត្តិបណ្ឌិត ណយ ច្រិក ព្រះសង្ឈនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា និមន្តអមដំណើរដោយ ព្រះធម្មវង្សធិបតី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង លោក ស លាង ប្រធានមន្ទីធម្មការខេត្តកំពង់ឆ្នាំង អាជ្ញាធរដែនដី ព្រះមន្ត្រីសង្ឈខេត្ត ព្រះអនុគណស្រុកបរិបូណ៌ ព្រះគ្រូចៅអធិការ ពិក្ខុ សាមណរ និមន្តមកពីគ្រប់វត្ត និង អស្រម ក្នុងស្រុក ១៤៥ អង្គ និង អាចរ្យ គណៈកម្មការ លោកយាយលោកតាព្រមទាំង ពុទ្ធបរិស័ទចំណុះជើងវត្ត ៦០៥ នាកផងដែរ់។