ការស្តារអូរ ប្រឡាយ ដែលគោករាក់ដោយកត្តាធម្មជាតិ


នៅខេត្តព្រះសីហនុ ក្នុងការស្តារអូរ ប្រឡាយ ដែលគោករាក់ដោយកត្តាធម្មជាតិ និងដោយការចាក់ដីរំលោភលុបអូរ ផ្លូវទឹក ស្ពាន លូដោះទឹក មួយចំនួនដោយកត្តាមនុស្ស ធ្វើឲ្យក្រុងព្រះសីហនុ រងការលិចលង់ជាប្រចាំ នៅតាមតំបន់ទំនាប និងតាមផ្លូវនៅពេលមានភ្លៀងធ្លាក់ ។ ដោយឃើញពីការលំបាករបស់ប្រជាពលរដ្ឋ និងយោងតាមសំណើសុំរបស់ ឯកឧត្តមអភិបាលខេត្ត ផងនោះ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជូនគ្រឿងចក្រអុិចស្កាវ៉ាទ័រ ដៃវែង ចុះទៅជួយ តាមការស្នើសុំខាងលើ ។