បទ​បាឋកថា ការ​រក្សា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហា​អំណាច​នៅ​ក្នុង​បរិបទ​អាស៊ាន


រាជធានី​ភ្នំពេញ ៖ បទ​បាឋកថា “ការ​រក្សា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហា​អំណាច​នៅ​ក្នុង​បរិបទ​អាស៊ាន” ត្រូវ​បាន​ថ្លែង​ដោយ ឯកឧត្ដម​បណ្ឌិត Tun Dr. Mahathir Mohamad ក្នុង​អំឡុង​ពេល​ដែល ឯកឧត្តម អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​​រវាង​ប្រទេស កម្ពុជា-ម៉ាឡេស៊ី ជា​ពិសេស​សំដៅ​លើ​ការ​លើក​កម្ពស់​ទំនាក់ទំនង​ការ​ទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម វប្បធម៌ និង​ទេសចរណ៍។

កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្ដមបណ្ឌិត Tun Dr. Mahathir Mohamad នាយករដ្ឋមន្ត្រី នៃ​ប្រទេស ម៉ាឡេស៊ី និង​ឯកឧត្ដម ឆែម គាត​រិទ្ធី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​។ កម្មវិធី​នេះ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ជា​ច្រើន​រូប​ ថ្នាក់​ដឹកនាំ​អង្គការ​ជាតិ និង​អន្តរជាតិ មន្ត្រី​ទូត​នានា និស្សិត និង​សមាជិក​សមាជិកា​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សរុប​ប្រមាណ​៧៥០​នាក់៕

២ កញ្ញា ២០១៩ | មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC)