អភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី ចុះសួរសុខទុក្ខ និងពិនិត្យសកម្មភាពការងារ របស់កងកម្លាំងនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៣ ខេត្តកោះកុង


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ និងពិនិត្យសកម្មភាពការងារ របស់កងកម្លាំងនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៣ ខេត្តកោះកុង នៅទីបញ្ជាការវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៧ និងពិធីប្រគល់កម្លាំងអន្តរាគមន៍ចំនួន ៣០ នាក់ ដើម្បីសំរួលដល់ការរក្សាសន្តិសុខ សុវត្ថិភាព ក្នុងមូលដ្ឋាន។

ក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បាននាំយកអំណោយគ្រឿងឧបភោគ បរិភោគ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មកចែកជូនដល់កងកម្លាំងផងដែរ៕