រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំស្តីពី គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង


នារសៀលថ្ងៃចន្ទ ៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំស្តីពី « គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង» ក្រោមអធិបតីភាព លោក ធឹម សំអាន អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង ព្រមទាំងសមាសភាពចូលរួមមាន: លោក-លោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ ,មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ ,នាយក-នាយករងរដ្ឋបាល , ការិយាល័យពាក់ព័ន្ធ , មេប៉ុស្តិ៍ , ចៅសង្កាត់ទាំង៧ និងមន្ត្រីពាក់ព័ន្ធ។
ដែលមានរបៀបវារៈដូចខាងក្រោម :
១.បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងគ្រឿងញៀនតាមបណ្តាក្លឹបកំសាន្ត
២.ការងារបរិស្ថានអនាម័យ និងអភិវឌ្ឍមូលដ្ឋាន
៣.ពង្រឹងការយកចិត្តទុកដាក់លើការងារភូមិសង្កាត់មានសុវត្ថិភាព (ជម្រុញបងប្អូនប្រជាពលរដ្ឋពាក់មួកសុវត្ថិភាព និងបង្ការអគ្គិភ័យដែលអាចកើតមានជាយថាហេតុ)
៤.បញ្ហាផ្សេងៗ