ឱកាសទទួលបានការចូលរៀនជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃពីគម្រោងលើកម្ពស់ជីវភាពប្រជាជនក្រីក្រ(លាភ)នៅខេត្តសៀមរាប


ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ គម្រោងលើកម្ពស់ជីវភាពប្រជាជនក្រីក្រ(លាភ) នៅខេត្តសៀមរាបនឹងធ្វើការជ្រើសរើសបេក្ខជន បេក្ខនារីចូលរៀនជំនាញវិជ្ជាជីវៈរយៈពេលខ្លីនិងមធ្យមទៅតាមជំនាញឯកទេសចំនួន ១៨ផ្នែក។

ជាមួយនឹងរៀនជំនាញនេះបេក្ខជន បេក្ខនារីនឹងទទួលបាននូវអត្ថប្រយោជន៍ដូចជា ចូលរៀនដោយឥតគិតថ្លៃ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ និងទទួលបានឱកាសការងារល្អប្រសើរទៀតផង។

ពាក្យស្នើសុំនឹងត្រូវផ្តល់ជូននៅតាមសាលាឃុំ សង្កាត់គោលដៅ ឬព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៦៣ ៩០០ ០៥២/០១២ ៤០០ ៤៨៤/០៦៩ ៦៧១ ៧៥៩។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖