វឌ្ឍនភាព​ការងារការពារច្រាំង​ទន្លេ​មេគង្គ​ បន្ទាន់បណ្តោះអាសន្ន​ នៅភូមិកំពង់ឫស្សី​ ឃុំជីរោទិ៍ទី១​ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​


វឌ្ឍនភាព​ការងារការពារច្រាំង​ទន្លេ​មេគង្គ​ បន្ទាន់បណ្តោះអាសន្ន​ នៅភូមិកំពង់ឫស្សី​ ឃុំជីរោទិ៍ទី១​ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ មកដល់រសៀល​នេះ ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០១៩ បាន​និងកំពុងអនុវត្ត​ ៖
-ក្រាលខ្សាច់បាតក្រោមមាត់ច្រាំងទន្លេ។
-វាស់ស្ទង់ចរន្តទឹក​ ទិសដៅចរន្តទឹក​ នៅតំបន់ប្រឈមនេះ​ ដេីម្បីធ្វេីការសិក្សាជលសាស្ត្រ​។
-ចាក់ថ្ម​ល្អិតធ្វេីផ្លូវ ដេីម្បីបង្វែរចរាចរណ៍បណ្តោះអាសន្ន។
-បានរៀបចំបាវ​ Geotextile bags បានចំនួន​ 9 បាវហេីយ​។
សូមញ្ជាក់ថា ទីតាំងបាក់នេះ​ បានបាក់ដល់គែមផ្លូវបេតុង​ តែទោះជាយ៉ាងណាក្រុមការងារប្រឹងប្រែង​ព្យាយាម​ទប់ទល់​ការពារ​ ឲ្យខានតែបាន​ ។