សម្តេចភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី អនុញ្ញាតជូនឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ ( Dr. Mahathir Mohamad ) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី និងគណ:ប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម


ព្រឹកថ្ងៃអង្គា៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ ទី៣ ខែកញ្ញាឆ្នាំ២០១៩ នៅ វិមានរដ្ឋចំការមន វេលាម៉ោង១១:០០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ ( Dr. Mahathir Mohamad ) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី និងគណ:ប្រតិភូ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែល ឯកឧត្តម ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩។
ជាកិច្ចស្វាគមន៍ ចំពោះគណៈប្រតិភូ នាឱកាសនោះ សម្តេចប្រមុខរដ្ឋស្តីទី មានប្រសាសន៍ ” ក្នុងព្រះបរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីរំភើបរីករាយណាស់ ខ្ញុំសូមស្វាគមន៍ដ៏កក់ក្តៅជាទីបំផុត ដែល ឯកឧត្តមនាយករដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា យើងខ្ញុំ …។
ខ្ញុំសូមនាំនូវ ព្រះរាជបណ្តាំសាកសួរសុខទុក្ខដោយសេចក្តីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតពី ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តមនាយករដ្ឋមន្រ្តី និង លោកជំទាវ ព្រមទាំងគណៈប្រតិភូ….។