បន្តអនុវត្តការងារថែទាំប្រចាំ និងការងារជួសជុល នៅក្នុងខេត្តត្បូងឃ្មុំ


ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បន្តអនុវត្តការងារថែទាំប្រចាំ និងការងារជួសជុលខួប ដោយធ្វើការកាយជួសជុលបាតដែលប៉ោងស្រុត ដោយប្រើគ្រឹះ ចាក់កៅស៊ូលុបស្នាមប្រេះ លុបសំបុកមាន់តូចៗ កាត់សម្អាតរុក្ខជាតិនៅតាមដងផ្លូវ កៀរកិនបង្ហាប់ស្រទាប់គ្រឹះ និងកៀរសម្រួលគ្រួសក្រហម នៅលើផ្លូវជាតិលេខ៧,៨,៧២,៧៣ និងផ្លូវខេត្តលេខ៣៧០បេ,៣៧០បេ,៣៧១អា,៣៧១បេ,៣៧៣សេ,៣៧៣ដេ,៣៧២អា។