ឯកឧត្ដមណ្ឌិត អ៊ុក រ៉ាប៊ុន រួមដំណើរដោយអភិបាលខេត្តកំពង់ចាម បានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែង ស្ថិតនៅក្នុងភូមិ ហាន់ជ័យ


ព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្ដមណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមន្រ្ដីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែង ស្ថិតនៅក្នុងភូមិ ហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ស្ពានបេតុងថ្មីប្រវែង ១២៦ ម៉ែត្រ ទទឹង ១០ ម៉ែត្រ កម្ពស់ ១២,៦០ ម៉ែត្រ និងស្ថាបនាផ្លូវបេតុងប្រវែង ៥៣០ ម៉ែត្រ ។ ស្ពានថ្មីនេះបានចាប់ផ្ដើមសាងសង់កាលពីខែ មីនា ឆ្នាំ ២០១៩ ដោយប្រើប្រាស់ថវិកាជាតិ ជាគម្រោងពហុឆ្នាំរបស់ក្រសួងអភិវឌ្ឍន័ជនបទ ឆ្នាំ ២០១៨-២០១៩ ។ លទ្ធផល សម្រេចបានប្រមាណ ៤៥% ហើយ ហើយគ្រោងនឹងសាងសង់ឲ្យរួចរាល់នៅចុងឆ្នាំ ២០១៩ ខាងមុខនេះ ៕