ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ បានជួបប្រជុំពិគ្រោះយោបល់ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ


នៅថ្ងៃទី៣ ខែកញ្ញាឆ្នាំ ២០១៩ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ បានជួបប្រជុំពិគ្រោះយោបល់ជាមួយអង្គភាពប្រឆាំងអំពើពុករលួយក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ នៅទិស្តីការក្រសួងបរិស្ថាន។ កិច្ចប្រជុំពិគ្រោះយោបល់ដែលមានការ ចូលរួមពីសមាជិកសមាជិកាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុនេះ បានផ្តោតសំខាន់លើការស្តាប់ពីរបាយការណ៍បឋមស្តីពីទំនាស់ដីធ្លីនៅក្នុងខេត្តព្រះសីហនុ និងការស្វែងរកដំណោះស្រាយ ព្រមទាំងស្តាប់ការធ្វើបទបង្ហាញអំពីករណីបង្ក្រាបអំពើពុករលួយនៅកោះរ៉ុងផងដែរ។