លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជយ័ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំជាមួយមន្ត្រីក្រោមឱវាទក្នុងគោលបំណងពង្រឹងបន្ថែមនូវតួនាទីភារកិច្ចរបស់មន្ត្រីរាជការក្នុងរដ្ឋបាលខណ្ឌ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយទាន់ពេលវាលា។ បន្ថែមពីលើនេះលោកអភិបាល បានធ្វេីការរឹតបណ្តឹងដល់មន្ត្រីទាំងអស់ពេលមកបំពេញការងារត្រូវពាក់មួកសុវត្ថិភាពអោយត្រឹមត្រូវ សម្រាប់អ្នកជិះម៉ូតូ ដោយឡែកបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាក៏ត្រូវអនុវត្តដូចគ្នានេះដែរ ក្នុងករណីមិនបានបំពេញដូចការណែនាំខាងលេី រដ្ឋបាលខណ្ឌមិនអនុញ្ញតអោយចូលក្នុងបរិវេណសាលាខណ្ឌឡេីយ។ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យសង្ឃឹមថាមន្ត្រីរាជការ និងប្អូនប្រជាពលរដ្ឋ ចូលរួមគោរច្បាប់ចរាចរណ៍ទាំងអស់គ្នា។
អភិបាលខណ្ឌពោធិ៍សែនជយ័ បានបើកកិច្ចប្រជុំជាមួយមន្ត្រីក្រោមឱវាទ
