នៅល្ងាច ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញរៀចំពិធីលៀងសាយភោជន៍ ជូន ឯកឧត្តម មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងលោកជំទាវ ព្រមទាំគណៈប្រតិភូ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងពិធីលៀងសាយភោជន៍ ដែលរៀចំធ្វើឡើង
នៅវិមានសន្តិភាព(វិមានរដ្ឋាភិបាល) នេះ គឺមានមានការចូលរួមពីមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ី និងមន្ត្រីអង្គទូតនានា ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម មហាធា មហាម៉ាត់ នៅកម្ពុជានាពេលនេះ នឹងបានរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជា និងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ៕