បើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន០១ខ្សែ ប្រព័ន្ធលូចំនួន០២ខ្សែ និងរៀបចំហូបនំបញ្ចុកសាមគ្គីជាមួយបងប្អូនប្រជាពលរដ្ឋនៅសង្កាត់ក្រាំងពង្រ


ព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង និងដាក់ប្រព័ន្ធលូរំដោះទឹក ក្នុងសង្កាត់ក្រាំងពង្រ ព្រមទាំងរៀបចំពិធីពិសារនំបញ្ចុកសាមគ្គី ជាមួយប្រជាពលរដ្ឋក្នុងសង្កាត់ក្រាំងពង្រ ប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលយ៉ាងក្រៃលែង។
ផ្លូវបេតុង និងប្រព័ន្ធលូ ដែលបានបើកការដ្ឋានស្ថាបនារួមមាន៖

-ផ្លូវបេតុង ០១ខ្សែ ប្រវែង ៣៦៥ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិក្រាំងស្វាយ

-ប្រព័ន្អលូរំដោះទឹក ០២ខ្សែ ប្រវែង ៩៦៥ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសំព័រ និងភូមិទឹកថ្លា។