(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នឹងរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «កម្ពុជា និងលទ្ធិប្រជាធិបតេយ្យ»។ ពិធីនេះ នឹងត្រូវរៀបចំធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី សាលប្រជុំ B ជាន់ផ្ទាល់ដី។
សន្និសីទនេះ មានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់ ឯកឧត្តម ងី ច័ន្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
បើតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សន្និសីទសារព័ត៌មាននេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងការយល់ដឹងដល់សាធារណជន ស្ដីពីការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ ដែលជាការប្ដេជ្ញាចិត្តខាងនយោបាយ របស់រាជរដ្ឋាភិបាល សម្ដៅលើកកម្ពស់អភិបាលកិច្ចល្អជាមូលដ្ឋាន ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ៕