ឯកឧត្តម កែវ ពៅ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាជូនឯកឧត្តម ម៉ាត់ ម៉ូត សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង


នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម កែវ ពៅទីប្រឹក្សាសម្តេចក្រឡាហោម ស ខេងនិងជាប្រធានមន្ទីរសាធារណនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអញ្ជើញសាកសួរសុខទុក្ខ និងនាំយកថវិកាជូនឯកឧត្តម ម៉ាត់ ម៉ូត សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង កំពុងសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យឡាសង់តេនៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះឯកឧត្តម កែវ ពៅ បានជូនពរអោយឯកឧត្តម ម៉ាត់ ម៉ូត ឆាប់ជាសះស្បើយបានមកផ្ទះថែកូនចៅនិងចូលរួមបំរើការងារដូចដើមវិញ ។ឯកឧត្តមកែវ ពៅក៏បានឧបត្ថម្ភថវិកា១លានរៀលដល់ឯកឧត្តម ម៉ាត់ ម៉ូត ផងដែរ៕