ពិធីប្រកាសកែសម្រួលសមាសភាពគណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សខេត្តព្រះវិហារ


ខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ នៅស្នាក់ការគណបក្សខេត្ត បានរៀបចំពិធីប្រកាសកែសម្រួលសមាសភាពគណៈចលនាមហាជន នៃគណៈកម្មាធិការគណបក្សខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម ឡុង សុវណ្ណ អនុប្រធានគណៈកម្មាធិការគណ បក្សខេត្ត ឯកឧត្តម ណែម វ៉ា អនុប្រធានគណៈ កម្មាធិការគណបក្សខេត្ត។

ឯកឧត្តម ឡុង សុវណ្ណ អនុប្រធានគណបក្សខេត្ត បានធ្វើការណែនាំពីការរៀបចំសមាសភាពគណៈចលនាមហាជន នៅតាមបណ្តាក្រុង ស្រុកទាំង៨។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ប្រាក់ សុវណ្ណ មានមតិសំណេះ សំណាល និងផ្តាំផ្ញើដល់សមាជិក សមាជិកា និងក្រុង ស្រុក ដូចខាងក្រោម៖
១-សូមសមាជិក សមាជិកា គណៈចលនាមហា ជនទាំងអស់ ខិតខំបំពេញការងារទៅតាមតួនាទី
ភារកិច្ចដែលបានកំណត់។
២-បង្កើនស្មារតីសាមគ្គីភាព ឯកភាពគ្នាអនុវត្តការ ងារ តាមដានរាល់សកម្មភាពរបស់ពួកប្រឆាំង និងធ្វើការវាយបកអោយបានទាន់ពេលវេលា តាមយន្ត ការដែលមានស្រាប់។
៣-សូមគណៈចលនាទាំង៣ និងក្រុមការងារចលនាស្រ្តីរៀបចំរបាយការណ៍បញ្ជូនមកក្រុមលេខាធិការដ្ឋាន គណៈចលនាមហាជនខេត្តដើម្បីបូកសរុបផ្ញើជូន គណៈចលនាមហាជនថ្នាក់កណ្តាល។
៤-ចំពោះក្រុង ស្រុក ត្រូវរៀបចំគណៈចលនា មហាជន តាមការណែនាំរបស់ឯកឧត្តម ឡុង សុវណ្ណ បានបញ្ជាក់ជូន និងផ្ញើមកគណៈចលនាជនខេត្ត។
៥-លេខាធិការដ្ឋាន ត្រូវរៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំ អោយបានទាន់ពេលវេលា។
៦-សូមមន្ទីរធនធានទឹក សាធារណៈការ កសិកម្ម សុខាភិបាល ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងពេលទឹកជំនន់ និងទីទួលសុវត្ថិភាព។
៧-ពន្យល់ប្រជាពលរដ្ឋអោយរក្សាភាពស្ងៀមស្ងាត់ ពីបញ្ហាព្រំដែន កុំបំប៉ោងសភាពការណ៍។
៨-ត្រូវចូលរួមអនុវត្ត នូវការហាមខាត់មុខរបរចំនួន១០ ចំពោះជនបរទេស
៩-បន្តទប់ស្កាត់បទល្មើសធនធានធម្មជាតិ