លោកជំទាវ សេង វណ្ណសាយ និងឯកឧត្តម ម៉ី លីហួត ចុះត្រួតពិនិត្យស្ថានភាពទឹក​ និងប្រព័ន្ធស្រោចស្រពនៅក្នុងខេត្តស្វាយរៀង


រសៀលថ្ងៃពុធ ៦កើត ខែ​ភទ្របទ​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤​ ខែកញ្ញា​ ឆ្នាំ២០១៩​ លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការ​ និងជាប្រធាន អនុប្រធានមុខព្រួញចុះជួយ​ ខេត្តព្រៃវែង​ និងខេត្តស្វាយរៀង ​អមដំណើរ​ដោយ​ លោក គឹម សាវុធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង​ និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យស្ថានភាពទឹក​ និងប្រព័ន្ធស្រោចស្រពនៅក្នុងខេត្តស្វាយរៀង​ ដែលមានផ្ទៃដី​បង្ក​បង្កេីនផលមកដល់សព្វថ្ងៃនេះសម្រេចបាន​​ ស្មេីនឹង​ ៩២.៣២% លេីផែនការ​សរុប ។