ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអនុញ្ញាតឲ្យលោកបណ្ឌិត TAN Weiping អគ្គនាយករង នៃមជ្ឈមណ្ឌលអន្ដរជាតិកាត់បន្ថយភាពក្រីក្រចិន (IPRCC) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ


រសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែ ភទ្របទ ឆ្នាំកុរ​ ឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​ ០៥ ខែកញ្ញា ឆ្នាំ​ ២០១៩​ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោកបណ្ឌិត TAN Weiping អគ្គនាយករង នៃមជ្ឈមណ្ឌលអន្ដរជាតិកាត់បន្ថយភាពក្រីក្រចិន (IPRCC) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងសាកល្បងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ដែលកំពុងដំណើរការ នៅឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ក្រោមហិរញ្ញប្បទានជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ៕