វឌ្ឍនភាព​លេីការងារ​ការពារច្រាំងទន្លេ​មេគង្គនៅភូមិកំពង់ឫស្សី​ ឃុំជីរោទិ៍១​ ស្រុកត្បូងឃ្មុំ​


វឌ្ឍនភាព​លេីការងារ​ការពារច្រាំងទន្លេ​មេគង្គនៅភូមិកំពង់ឫស្សី​ ឃុំជីរោទិ៍១​ ស្រុកត្បូងឃ្មុំ​ ខេត្តត្បូងឃ្មុំ​ នាព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ២០១៩នេះ ៖
-ទីតាំងប្រឈមបាក់​ជាប់ផ្លូវបេតុង​ ប្រវែង​ ៣០ម៉ែត្រ បានរៀបចំបាវ​ Geotextile Bags ការពារបាន​សម្រេច​ ១០០% ហេីយ​ ។
-យោងតាមការពិនិត្យជាក់ស្តែង​ ស្ថានភាព​ច្រាំងទន្លេ​ប្រឈម​នឹងការបាក់​នៅផ្នែកខាងលេី​ ៩០ម៉ែត្រ និងផ្នែកខាងក្រោម​ ៣០ម៉ែត្រ សរុប​ ១២០ម៉ែត្រ ទៀត​ ដែល​អាច​ប៉ះពាល់​ដល់ទីតាំងដែលបានការពារខាងលេី​ ដូចនេះជាកិច្ចការបន្ទាប់​ ក្រុមការងារ​បន្តរៀបបាវ​ការពារបណ្តោះអាសន្ន​ ដេីម្បីការពារកុំឲ្យមក​ប៉ះ​ពាល់​ទីតាំង​ដែល​បានធ្វេីរួចហេីយនេះ​ ។