លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញពិនិត្យស្ថានភាពទឹកទន្លេ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបដំណេះសំណាលជាមួយប្រជាពលរដ្ឋធ្វើដំណើរតាមមាត់ទន្លេនៃរាជធានីភ្នំពេញ និងពិនិត្យមើលស្ថានភាពទឹកទន្លេ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ។

ក្នុងឱកាសនោះលោកជំទាវក៏បានជួបជាមួយមន្ត្រីប៉ូលីសដែលឈរជើងប្រចាំការនៅតំបន់មាត់ទន្លេ ព្រមទាំងបានជួបជាមួយនិស្សិតធ្វើដំណើរមកពីខេត្តកំពង់ធំ និងបន្ទាយមានជ័យចូលរួមក្នុងសិក្ខាសាលានៅរាជធានីភ្នំពេញ ។ ជានិច្ចកាលលោកជំទាវតែងតែបង្កើននូវភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋមិនប្រកាន់វណ្ណៈ ឬទីកន្លែងណានោះទេ។ លោកជំទាវក៏បានផ្តាំផ្ញើរដល់មន្រ្តីប៉ូលីសទាំងអស់នៅតំបន់នោះត្រូវយកចិត្តទុក្ខខ្ពស់ក្នុងការថែក្សាសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់តាមដងទន្លេឲ្យបានល្អ ព្រោះថា តំបន់នេះស្ថិតនៅជិតព្រះបរមរាជវាំង ព្រះអង្គដង្កើរ ដែលស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ដែលសំបូរទៅដោយភ្ញៀវទេសចរណ៍ចម្រុះជាតិសាសន៍ និងជាបេះដូងសេដ្ឋកិច្ចដ៏សំខាន់នៃព្រះរាជាណាចក្រកម្ពុជា ។

លោកជំទាវក៏បានសំណូមពរឲ្យនិស្សិតដែលមកចូលរួមសិក្ខាសាលត្រូវប្រឹងប្រែងត្រង់ត្រាប់ស្តាប់គ្រូឧទ្ទសនាម ដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗក្នុងការអភិវឌ្ឍខ្លួនបន្ថែមទៀត។