លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍សមាគមនារី និងគណៈចលនាស្រ្តី


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍សមាគមនារី និងគណៈចលនាស្រ្តី នាព្រឹកថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ នៅស្នាក់ការសមាគមនារី។

ក្នុងកិច្ចប្រជុំនាថ្ងៃនេះផងដែរមានរបៀបវារៈចំនួន ៤ ដែលត្រូវលើកយកមកពិភាក្សា រួមមាន ៖

ទី១. ឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងលើទិសដៅអនុវត្តបន្ត
ទី២. ជម្រុញពិភាក្សាលើសកម្មភាពនារី និងគណៈចលនាស្រ្តីនៅគ្រប់លំដាប់ថ្នាក់

ទី៣. ជម្រុញពិភាក្សាលើការរៀបចំរចនាសម្ព័ន្ធរាជធានី ខេត្ត ក្រសួង ស្ថាប័ន

ទី៤. ជម្រុញពិភាក្សាលើវគ្គពង្រឹងសមាគមនារីនៅតាមបណ្តារាជធានី ខេត្ត ក្រសួងស្ថាប័ន ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតក៏ណែនាំឲ្យថ្នាក់ដឹកនាំក្នុងសមាគមនារីត្រូវពង្រឹងសមត្ថភាពការងារបន្ថែមទៀត និងជម្រុញអនុវត្តការងារដែលនៅសេសសល់ឲ្យរួចរាល់នៅឆ្នាំចាស់ និងរៀបចំផែនការសម្រាប់អនុវត្តនៅឆ្នាំខាងមុខទៀត។