លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អញ្ជើញជាអធិបតីក្នុងពិធីបើកមហោស្រពភាពយន្តខ្នាតខ្លីចតុម្មុខ លើកទី៨ ឆ្នាំ២០១៩


នារាត្រីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកមហោស្រពភាពយន្តខ្លីចតុម្មុខលើកទី៨ ឆ្នាំ២០១៩ នៅសាលសន្និសីទចតុម្មុខ ដោយមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី ព្រមទាំងយុវផលិតករវ័យក្មេងកម្ពុជា ជាច្រើនរូប។

មហោស្រពភាពយន្តខ្នាតខ្លីចតុម្មុខ បានបោះ ជំហាន ទៅមុខប្រកបដោយក្តីសង្ឃឹម និង មោទកភាព ជាក់ស្តែងក្នុងឆ្នាំ២០១៩នេះ មានស្នាដៃ ភាពយន្តដែលនឹងត្រូវដាក់បញ្ចាំងចំនួន៥៣ស្នាដៃ ក្នុងនោះមាន១២ស្នាដៃ ជាភាពយន្តរបស់ យុវផលិតករវ័យក្មេងកម្ពុជាយើង។ នេះគឺជាជោគជ័យថ្មី មួយទៀតសម្រាប់ មហោស្រពភាពយន្ត ខ្នាតខ្លីចតុមុខ ដែលមានផលិតករភាពយន្តបរទេស ជាច្រើនចាប់អារម្មណ៍ និងបាន យកស្នាដៃភាពយន្ត របស់ពួកគេចូលរួមក្នុងមហោស្រពនេះ ហើយការចូលរួមនេះ គឺជាកាលានុវត្តន៍ភាពថ្មី មួយសម្រាប់យុវផលិតករភាពយន្តកម្ពុជា ដើម្បីសិក្សារៀនសូត្រពីគំរូល្អៗ ក្នុងការអភិវឌ្ឍស្នាដៃភាពយន្តរបស់ខ្លួនទៅថ្ងៃអនាគត់។ លើសពីនេះ ការចូលរួមរបស់ផលិតករភាពយន្តបរទេស ក៏បានបញ្ជាក់ឲ្យឃើញច្បាស់នូវកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយនៅកម្ពុជា ក្រោមការ ដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ។