តាមបទបញ្ជារបស់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម និងតាមសភាពជាក់ស្តែង ដោយមានភ្លៀងធ្លាក់ក្នុងបរិមាណយ៉ាងច្រើនក្នុងរយៈពេលប្រមាណជិតមួយសប្តាហ៍កន្លងមកនេះ ធ្វើឲ្យកើតឡើងនៅជំនន់នៅប៉ែកខាងក្រោមបណ្តាលឲ្យមានការលិចភូមិ ផ្ទៃដីដំណាំរបស់បងប្អូនប្រជាពលរដ្ឋ។ មន្ទីរធនធានទឹកខេត្តបាត់ដំបង ដោយអនុវត្តន៍នូវបទបញ្ជាពី ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ប្រតិបត្តិការណ៍ជាបន្ទាន់ដោយប្រើប្រាស់គ្រឿងចក្រភូមិភាគរបស់ក្រសួង ដែលមាននៅទីនោះស្រាប់កាយប្រឡាយបើកមុខទឹកពីឃុំសំរោង ស្រុកឯកភ្នំ ឆ្ពោះទៅឃុំតាប៉ុន ស្រុកសង្កែ។ ក្នុងប្រតិបត្តិការណ៍នាថ្ងៃនេះផងដែរក៏មានការអញ្ជើញចូលរួមផ្ទាល់ពីសំណាក់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងផងដែរ។