វេទិកាយេនឌ័រ​ និងការផ្សព្វផ្សាយអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការេីសអ៉េីងប្រឆាំងនឹងនារីភេទ​ ជូនដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​


វេទិកាយេនឌ័រនិងការផ្សព្វផ្សាយអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការេីសអ៉េីងប្រឆាំងនឹងនារីភេទ​ ជូនដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់​ ក្រោមឱវាទក្រសួងធនធានទឹក​ និងឧតុនិយម​ ក្រោមអធិបតី​ លោកជំទាវ​ សេង​ វណ្ណសាយ​ រដ្ឋលេខាធិកា​រ និងជាប្រធានក្រុមការងារយេនឌ័រ នៃក្រសួងធនធានទឹក និងឧតុនិយម​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនាយកដ្ឋាន​ និងមន្ត្រី​ ព្រមទាំងក្រុមការងារយេនឌ័រប្រចាំក្រសួង​ អាជ្ញាធរទន្លេសាប​ និងគណ:កម្មាធិការជាតិទន្លេមេគង្គ​ ដែលមានចំនួនសរុប​ ១៨០​ នាក់​ (ស្រី៧០នាក់)​ ។ គោលបំណង​៖

(១)ស្វែងយល់ពីស្ថានភាពទូទៅ​ និងសមិទ្ធផលនៃការបញ្រ្ជាបយេនឌ័រ​ ក្នុងវិស័យធនធានទឹក​ ២០១៤​-២០១៩​ ។
(២)​ បង្ហាញផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ​ ក្នុងវិស័យធនធានទឹក​បច្ចុប្បន្នកម្ម​ឆ្នាំ២០១៩-២០២៣ ។
​(៣)​ ផ្សព្វផ្សាយអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរេីសអេីងប្រឆាំងនឹងស្រ្តី​ ។