ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានច្រកបាវខ្សាច់ដេីម្បីទប់ការបាក់ច្រាំងទន្លេមេគង្គនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ


ថ្ងៃសុក្រ ៨កេីត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានច្រកបាវខ្សាច់ដេីម្បីទប់ការបាក់ច្រាំងទន្លេមេគង្គនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ក្រុមការងារបានផ្តល់សំបកបាវច្រកខ្សាច់ចំនួន ២.១០០សំបក ជូនបងប្អូនប្រជាពលរដ្ឋនៅឃុំរកាខ្នុរ ឃុំព្រែកអាជី និងឃុំជំនីក នៅក្នុងស្រុកក្រូចឆ្មារ ដើម្បីច្រកខ្សាច់ទប់ច្រាំងទន្លេមេគង្គកំពុងបាក់រេះៗទប់ទល់ការពារមិនឲ្យបាក់ផ្លូវនៅជិតមាត់ច្រាំង មានប្រវែងសរុបចំនួន ៤០០ម៉ែត្រ ។