នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី៥ ក្នុងខេត្តប៉ៃលិន


(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនកងការពារព្រំដែនលេខ ៥០៤ យោធភូមិភាគទី៥ នៅសមរភូមិមុខ ក្នុងខេត្តប៉ៃលិន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ។

នាយឧត្តមសេនីយ៍បណ្ឌិត បានថ្លែងថា មូលហេតុដែលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តែងចុះមកសួរសុខទុក្ខ និងនាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកចែកជូនកងទ័ពប្រចាំការនៅទីនេះ គឺដើម្បីជួយសម្រួលដល់ជីវភាពកងព័ទក្នុងរដូវបុណ្យទានម្តងៗ ពិសេសកាយវិការនេះ គឺជាទឹកចិត្តប្រកបដោយមេត្តាធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគួរពីសុខទុក្ខ និងជីវភាព របស់កងទ័ពម្នាក់។

នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បន្តថា ការផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ មិនអាចកាត់ផ្តាច់គ្នាបានទេ ហើយលោកនៅតែបន្តជួយគំាទ្រជាដរាប។

នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ បាននាំយកអំណោយសម្តេចតេជោ និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតមកចែកជូនដល់ពលទាហ៊ានចំនួន២៧០នាក់ ដោយម្នាក់ទទួលបានថវិកា១០ម៉ឺនរៀល ជូនទីបញ្ជា ការវរសេនាតូចលេខ៥០៤ ម៉ាស៊ីន​ហ្វូតូ​កូពី​១គ្រឿង​ អង្ករ១០០បាវ,ទឹកត្រី១០០យូរ ទឹកស៊ីអ៊ីវ ១០០យូរ, ត្រីងៀត ១០០គីឡូក្រាម, ស៊ៀង ១០០គីឡូក្រាម, ឆៃប៉ូវ ១០០គីឡូក្រាម, ប្រហុក១០០គីឡូក្រាម,មីយើង១០០កេស និងថវិកាឧបត្ថមអង្គភាព​៤លានរៀល​ ចំណាយ​សរុប​អស់ប្រមាណ​ជាង​៩០​ លាន​រៀល​៕​