ក្រសួងសាធារណការ និងដឹកជញ្ជូន បើកកិច្ចប្រជុំពិភាក្សាជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ស្តីពីសេវាក្រៅផ្លូវការ លើការងារដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា


ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ​ បានបើកកិច្ចប្រជុំពិភាក្សាជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ ស្តីពីសេវាក្រៅផ្លូវការ លើការងារដឹកជញ្ជូន នៅក្នុងប្រទេសកម្ពុជា។

កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ​ និងដឹកជញ្ជូន ក្រោមអធិបតីភាព ឯកឧត្តម តូច ចាន់ កុសល និងមានការចូលរួម លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធានាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយមន្ត្រីតំណាង មកពីក្រសួងស្ថាប័នជាច្រើនរូបទៀត។

ការចំណាយក្រៅផ្លូវការ លើការងារដឹកជញ្ជន ដោយគ្មានវិក្កយបត្រ ជាបញ្ហាសំខាន់មួយដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការដោះស្រាយ ធ្វើយ៉ាងឲ្យការចំណាយនេះ ស្ថិតក្នុងកម្រិតទាបបំផុត ឬលុបបំបាត់ដើម្បីចូលរួមកាត់បន្ថយ ការចំណាយថ្លៃដើមរបស់អ្នកនាំចេញ ឬពាណិជ្ជករនៅកម្ពុជា៕