រាជធានីភ្នំពេញ៖ ក្នុងគោលដៅលើកកម្ពស់ភាពធន់ទៅនឹងគ្រោះមហន្តរាយធម្មជាតិ សម្រាប់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ នៅក្នុងសហគមន៍ងាយរងគ្រោះដោយគ្រោះធម្មជាតិ បង្កើនសុវត្ថិភាពកុមារ ព្រមទាំងជួយឱ្យពួកគាត់អាចត្រឡប់ទៅសាលារៀនវិញបានឆាប់រហ័សនោះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំស្ដីពី កម្មវិធីសាលារៀនមានសុវត្ថិភាព ជាមួយអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ លោកជំទាវ ទន់ សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសំណាក់មន្ត្រីក្នុងអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាផងដែរ៕
០៩ កញ្ញា ២០១៩ | ទីស្ដីការក្រសួង