ឯកឧត្តម ឡូយ សុផាត និងឯកឧត្តម ម៉ុម សារឿន ​ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព


ខេត្ត​ស្ទឹងត្រែង៖​ នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០១៩ ឯកឧត្តម ឡូយ សុផាត អ្នកដំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង​ និងឯកឧត្តម ម៉ុម សារឿន ​អភិបាលនៃគណៈអភិបាលខេត្ត​ស្ទឹងត្រែង​ និងលោកជំទាវ ព្រមទាំងមន្រី្តរាជការគ្រប់លំដាប់ថ្នាក់​ ​បានចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព និងបានយកអំណោយចែកជូនដល់ប្រជាពលរដ្ឋចំនួន ៤ភូមិ ស្មេីនឹង​ ៤០០គ្រួសារ ស្ថិតនៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ៕