(កំពង់ធំ)៖ នាព្រឹកថ្ងៃចន្ទ ទី ០៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធជាផ្លូវការសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត រដ្ឋបាលស្រុក មន្ទីរ អង្គភាព សមត្ថកិច្ចជុំវិញខេត្ត និងផ្នែកឯកជន សរុបប្រមាណ ២០០នាក់។
សណ្ឋាគារកំពង់ធំរ៉ូយ៉ាល់នេះវិនិយោគដោយជនជាតិខ្មែរ (អស់ទឹកប្រាក់ប្រមាណជិត ០៥លានដុល្លារអាមេរិក) និងបានដំណើរការសាងសង់រយៈពេល ០៥ឆ្នាំ រហូតលេចចេញជារូបរាងនាថ្ងៃនេះ ដែលនេះជាផលិតផលទេសចរណ៍ និងសមិទ្ធផលថ្មីមួយទៀតនៃវិស័យទេសចរណ៍សម្រាប់ខេត្តកំពង់ធំ ហើយដែលនឹងជួយលើកកម្ពស់គុណភាពផលិតផល និងសេវាកម្មស្នាក់នៅ ម្ហូបអាហារ កីឡា និងសុខភាពនៅខេត្តកំពង់ធំ និងជាការតភ្ជាប់កញ្ចប់ខ្សែទស្សនកិច្ចជាមួយប្រាសាទសំបូរព្រៃគុក និងតំបន់គោលដៅទេសចរណ៍ផ្សេងៗទៀតរបស់ខត្តកំពង់ធំ។
សណ្ឋាគារនេះមាន ៨៧បន្ទប់ មានបុគ្គលិកបម្រើការ ៧៩នាក់ ជាជនជាតិខ្មែរទាំងអស់ មានបន្ទប់ប្រជុំ០៣ មានសេវាកម្មម្ហូបអាហារបែបខ្មែរ ចិន អឺរ៉ុប ជប៉ុន មានក្លឹបហាត់ប្រាណ អាងហែលទឹក កន្លែងស្ទីម សោណា ម៉ាស្សា មាន Sky Bar នៅជាន់ខាងលើ និងប្រើប្រាស់ផលិតផលក្នុងស្រុក។ ជាងនេះទៀត សណ្ឋាគារនេះបាននិងកំពុងស្នើសុំចំណាត់ថ្នាក់ផ្កាយបួន (០៤) ពីក្រសួងទេសចរណ៍។
ជាមួយនឹងការអបអរសាទរសមិទ្ធផលថ្មីដ៏អស្ចារ្យនេះ ឯកឧត្តម ថោង ខុន បានផ្តល់អនុសាសន៍ និងសំណូមពរ ០៣ចំនុច ដូចខាងក្រោម៖
១.) សូមស្នើអោយម្ចាស់ និងអ្នកគ្រប់គ្រងសណ្ឋាគារ យកចិត្តទុកដាក់ជាសំខាន់ចំពោះគុណភាពសេវាកម្ម និងគុណវុឌ្ឍរបស់បុគ្គលិក។ រាល់សេវាកម្មដែលផ្តល់ជូនភ្ញៀវទេសចរត្រូវតែជាសេវាកម្មដែលមានគុណភាពស្របតាមបទដ្ឋាន និងការណែនាំរបស់ក្រសួងទេសចរណ៍ និងសូមយកចិត្តទុកដាក់ចំពោះការបណ្តុះបណ្តាលជំនាញដល់បុគ្គលិកគ្រប់ថ្នាក់ ទាំង Hard Skill និង Soft Skill។ ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍ខេត្តកំពង់ធំត្រូវបង្កលក្ខណៈឱ្យដល់គ្រប់បុគ្គលិកទាំងអស់ក្នុងវិស័យទេសចរណ៍ ចូលរួមវគ្គបណ្តុះបណ្តាលឡើងវិញ (refreshment) ឱ្យបានទៀងទាត់ និងជាប់ជាប្រចាំ។
២.) ស្នើដល់រដ្ឋបាលខេត្តកំពង់ធំពន្លឿនការងារអភិវឌ្ឍគោលដៅទេសចរណ៍ដែលមានសក្តានុពល ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងយន្តការគ្រប់គ្រង សណ្តាប់ធ្នាប់។ និងស្នើឱ្យមន្ទីរទេសចរណ៍ដែលជាសេនាធិការជំនាញ ផ្តល់ការបណ្តុះបណ្តាលឱ្យបានជាប្រចាំដល់មូលដ្ឋាន អាជីវកម្មទេសចរណ៍នៅក្នុងគោលដៅទាំងនោះ។ នៅពេលដែលយើងមានគោលដៅទេសចរណ៍ច្រើនក្នុងខេត្ត ភ្ញៀវទេសចរនឹងស្នាក់នៅកាន់តែយូរនៅក្នុងខេត្ត (រយៈពេលនៃ ការស្នាក់នៅនឹងអាចកើនពី ០១យប់ ទៅ ០២យប់ឬ០៣យប់) ពេលនោះតម្រូវការបន្ទប់ស្នាក់នៅនឹងកើនឡើងដល់ ១៣០០បន្ទប់ ដើម្បីឆ្លើយតបទៅនឹងកំណើនទេសចរណ៍។
៣.) ស្នើដល់ម្ចាស់ និងអ្នកគ្រប់គ្រងសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ចូលរួមគាំទ្រដល់ផលិតផលក្នុងស្រុក ពិសេស គឺផលិតផលសហគមន៍ក្នុងខេត្តកំពងធំតែម្តង ទាំងការប្រើប្រាស់សម្រាប់គោលបំណងតុបតែងលម្អ ការផ្គត់ផ្គង់សម្ភារៈក្នុងបន្ទប់ស្នាក់នៅ និងភោជនីយដ្ឋាន៕