ឯកឧត្តម ប្រាក់ សុវណ្ណ បាននាំយកអំណោយមនុស្សធម៌ផ្តល់ ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹក ជំនន់ចំនួន៣០ គ្រួសារ នៅក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ២០១៩ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារ បាននាំយកអំណោយមនុស្សធម៌ផ្តល់ ជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹក ជំនន់ចំនួន៣០ គ្រួសារ នៅក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះដែរឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច ដោយមិនគិតពីពណ៌សប្បុរ ជាតិសាសន៍ និន្នាការនយោបាយអ្វី ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។ ក្នុងនោះដែរឯកឧត្តមក៏បានផ្តាំផ្ញើសូមអោយបងប្អូនថែទាំសុខ ភាព ត្រូវហូបទឹកដែលដាំឆ្អិន សម្រាកក្នុងមុង ចំពោះគ្រួសារដែលមានកូនតូចៗត្រូវមានការប្រុងប្រយ័ត្ន កុំអោយលេងទឹកការពារគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

សម្ភារផ្តល់ជូនរួមមាន៖អង្ករ២៥ គីឡូ មី១ កេស ត្រីខ១ យួរ ទឹកស៊ីអីវ ១ សារុង១ មុង១ ក្រមា១ ភួយ១ តង់១ និងថវិកាមួយចំនួន។

បន្ទាប់មកលោកជំទាវ ចឹក ហេង អនុ ប្រធានអចិន្ត្រៃយ៍ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ បានបន្តនាំសម្ភារ និងថវិកាផ្តល់ជូនព្រះសង្ឃគង់នៅវត្តទួលឧត្តមមុនី ដែលរង គ្រោះដោយទឹកជំនន់ រួមមានអង្ករ ៧៥គីឡូ មី៦ កេស ត្រី៦ យួរ ទឹកបរិសុទ្ធ២ កេស។