ខេត្ដកោះកុង បើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេល៥


កោះកុង៖ លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ដកោះកុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេល៥ ឆ្នាំ (២០២០-២០២៤) របស់រដ្ឋបាលខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង។

នាឱកាសនោះ លោកស្រីអភិបាលខេត្ត បានសំណូមពរដល់សមាជិកអង្គប្រជុំទាំងអស់ សូមចូលរួមអោយបានគ្រប់ៗគ្នា និងយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតអំពីគោលការណ៍ណែនាំផ្នែកនយោបាយ ប្រតិទិនការងារ និងដំណើរការនៃការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍ខេត្ត និងរបៀបដែលអ្នកពាក់ព័ន្ធនីមួយៗអាចចូលរួមក្នុងកិច្ចដំណើរការនេះ និងអាចបំពេញធាតុចូលនានា អាចរៀបចំគម្រោងអាទិភាពរបស់ខ្លួន ក្នុងការរៀបចំផែនការអភិវឌ្ឍរយៈពេលប្រាំឆ្នាំអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត សម្រាប់រៀបចំរៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្ត និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត៕