ឯកឧត្ដម​ អ៊ុន​ ចាន់ដា និងអាជ្ញាធរក្រុងកំពង់ចាម បានរួម​ដំណើរ​ជាមួយ​ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ​អញ្ជើញ​ចុះ​ពិនិត្យ​ខឿន​ច្រាំង​ទន្លេ​ការពារ​ទឹក​ជំនន់​​ចូល​ក្នុង​ក្រុង​


នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែកញ្ញា​ ឆ្នាំ​២០១៩ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម និងអាជ្ញាធរក្រុងកំពង់ចាម បានរួម​ដំណើរ​ជាមួយ​ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ​ អមដំណើរ​ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ខឿន​ច្រាំង​ទន្លេ​ការពារ​ទឹក​ជំនន់​​ចូល​ក្នុង​ក្រុង​ ចាប់​ពី​ចំណុច​កំពង់​រងចាំ​ រហូត​ដល់​កំពង់​សាឡាង​ចាស់​ ស្ថិតនៅ​ក្នុង​ក្រុងកំពង់ចាម​ ព្រមទាំង​បាន​ពិនិត្យការដាក់ម៉ាសុីន​​​អន្តរាគមន៍​បូម​ទឹក​ ដេីម្បី​បញ្ចៀស​​ការ​លិច​ក្នុង​ក្រុង​កំពង់ចាម​ផង​ដែរ​។