ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះធ្វើការកែលម្អ និងថែទាំជាប្រចាំ ប្រព័ន្ធធារាសាស្រ្តទំនប់ត្រពាំងវែង


ថៃ្ងអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ ចុះធ្វើការកែលម្អ និងថែទាំជាប្រចាំ ប្រព័ន្ធធារាសាស្រ្តទំនប់ត្រពាំងវែង ស្ថិតនៅសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ប្រព័ន្ធធារាសាស្រ្តទំនប់ត្រពាំងវែងនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ៧៣៧ហិកតា និងស្រូវប្រាំង ១៥០ហិកតា ប្រភពទឹកសម្រាប់ផ្គត់ផ្គង់ការផលិតទឹកស្អាតប្រើប្រាស់ក្នុងក្រុងសំរោង។