លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលជួបពិភាក្សាជាមួយ លោក Chris G. Parkhurst ផលិតករភាពយន្តឯកសារ


កាលពីថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១:០០ព្រឹក នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលជួបជាមួយ លោក Chris G. Parkhurst ផលិតករភាពយន្តឯកសារ ដើម្បីពិភាក្សាអំពីគម្រោងផលិត និងផ្សព្វផ្សាយភាពយន្តឯកសារ Elvis Of Cambodia ដែលជាភាពយន្តឯកសារបង្ហាញពីវីរះភាព និងភាពល្បីល្បាញរបស់អ្នកចម្រៀងសំឡេងមាស ស៊ិន ស៊ីសាមុត។

ក្នុងឱកាសនេះ លោកជំទាវរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ និងបានផ្តល់លិខិតគាំទ្រផ្លូវការរបស់ក្រសួងចំពោះគម្រោងដ៏មានសារសំខាន់នេះ។