ផ្លូវចាក់បេតុងកៅស៊ូ(AC)ចំនួន០៣ខ្សែរ ប្រវែង ៤,៨៥០ម៉ែត្រក្នុងក្រុងព្រះវិហារ ជាការផ្តល់ជូនពីសម្តេចតេជោ ហ៊ុន សែនត្រូវបានបើកការដ្ឋានជួសជុល


នាព្រឹកថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវ គម្រោងអ៊ុតបេតុងកៅស៊ូ(AC)កម្រាស់ ០៥សង់ទី ម៉ែត្រ លើចំនួន០៣ខ្សែ ប្រវែងសរុប៤,៨៥០ម៉ែត្រ ក្នុងក្រុងព្រះវិហារខេត្តព្រះវិហារ ។