ឯកឧត្តម ម៉ុម ជឹមហ៊ុយ​ បានអញ្ជេីញនាំយកបច្ច័យមួយចំនួនទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តរាជបូព៌


នារសៀលថ្ងៃពុធ ១៣កើត​ ខែ​ភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹង​ថ្ងៃទី​១១ ខែ​កញ្ញា​ ឆ្នាំ២០១៩​ វេលាម៉ោង​ ៣:០០​ នាទី គណៈប្រតិភូ​គណៈកម្មការទី​៧ព្រឹទ្ធសភា​ ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ​ ប្រធានគណៈកម្មការ បានអញ្ជេីញនាំយកបច្ច័យមួយចំនួនទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តរាជបូព៌ ស្ថិតនៅសង្កាត់សាលាកំរើក កុ្រងសៀមរាប ខេត្ត ដេីម្បីឧទ្ទិសកុសល់ផលបុណ្យជូនដួងវិញ្ញាណក្ខន្ធមាតាបិតា ញាត្តិការទាំង៧សណ្តានដែលបានចែកឋានទៅកាន់លោកខាងមុខ ។