ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រជុំពិភាក្សាជាមួយវិស័យឯកជន ផ្នែកសំណង់ និងអចលនទ្រព្យដោះស្រាយបញ្ហាប្រឈម និងសំណូមពរមួយចំនួន


ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) និងលោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា (HDAC) អនុប្រធានសភាពានិជ្ជកម្មកម្ពុជា និងជាហប្រធានផ្នែកវិស័យឯកជន នៃក្រុមការងារទី១៣ ផ្នែកសំណង់ និងអចលនទ្រព្យ ព្រមទាំងសមាជិក-សមាជិកាសមាគម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចូលរួមប្រជុំពិភាក្សាពីបញ្ហាប្រឈម និងសំណូមពរមួយចំនួន ពាក់ព័ន្ធនឹងវិស័សំណង់។

ជាលទ្ធផលរាល់បញ្ហាប្រឈម និងសណូមពររបស់វិស័យឯកជន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានទទួលយកសំណូមពរ និងដោះស្រាយបញ្ហាប្រឈមទាំងនោះ បានដោយជោគជ័យ និងបានឯកភាពគ្នាជាទីមោទនភាពបំផុត ព្រមទាំងបានសន្យា បន្តជួយគាំទ្រសហប្រតិបត្តិការជាមួយវិស័យឯកជនយ៉ាងជិតស្និត និងជួយដោះស្រាយគ្រប់បញ្ហាទុក្ខលំបាករបស់វិស័យឯកជន និងអ្នកអភិវឌ្ឍន៍វិស័យសំណងនៅកម្ពុជា ដើម្បីភាពរីកចម្រើនទាំងក្រុមហ៊ុន និងប្រទេសជាតិផងដែរ។

ដោយដើរស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់គាំទ្រ ដល់អ្នកវិនិយោគិនជាពិសេសវិស័យឯកជន ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលស្គាល់ថា កម្ពុជាមាន សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនបំផុត៕

<p>Your browser does not support iframes.</p>

www.freshnewsasia.com
www.freshnewsasia.com
www.freshnewsasia.com
www.freshnewsasia.com