ពិធីបុណ្យគម្រប់ខូប១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខ័ន្ធលោកជំទាវ ផ្លេក ភិរុណ


នាព្រឹកថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវថ្ងៃនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភការរៀបចំពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ឧទ្ទិសកុសល ជូនដល់ដួងវិញ្ញាណក្ខ័ន្ធលោកជំទាវ ផ្លេក ភិរុណ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា ព្រមទាំងក្រុមគ្រួសារ ញាតិ មិត្រជិតឆ្ងាយ នៃសពលោកជំទាវ ផ្លេកភីរុណ… នៅវត្តព្រះសុគន្ធមានបុណ្យ ដែលស្ថិតនៅក្នុងភូមិម្លូរម៉ឹន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល…៕