ពិធីអភិសេកព្រះពុទ្ធរូប និងឆ្លងសាលាបុណ្យ ស្ថិតក្នុងភូមិ ព្រីងខ្ពស់ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់


ពិធីអភិសេកព្រះពុទ្ធរូប និងឆ្លងសាលាបុណ្យ ស្ថិតក្នុងភូមិព្រីងខ្ពស់ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានប្រពឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ដោយមានការនិមន្តព្រះសង្ឃសនមសិកា ព្រះរតនត្រយ័ ចំរើនព្រះបរិត និងបង្ស័កូល វេរភត្តាហារ ប្រគេនព្រះសង្ឃ ជាកិច្ចដាឆ្លង ។

ការកសាងសាលាបុណ្យនេះ ផ្តួចផ្តើមគំនិតកសាងដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ព្រមទាំងស្វាមី និងបុត្រី ដើម្បីឧទ្ទិសកុសលជូនលោកឪពុកនាម ភឿង កាណា និងមិត្តភក្ដិរបស់លោក ព្រមទាំងសហការីរាប់រយនាក់ ដែលត្រូវបានគេយកមកសំលាប់រួមគ្នានៅទីកន្លែងនេះ នាអំឡុងខែមេសា ឆ្នាំ១៩៧៥ ដោយទាហ៊ាន ប៉ុល ពត ។

នៅក្នុងពិធីអភិសេកព្រះពុទ្ធរូប និងឆ្លងសាលាបុណ្យនេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានធ្វើការចែកអំណោយ និងថវិកាជូនដល់ចាស់ព្រឹទ្ធាចារ្យ ដូនជី តាជី ព្រមទាំងអំណោយជាសំភារៈសិក្សាជូនដល់សិស្សានុសិស្សផងដែរ។