ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង បានអមដំណើរ ឯកឧត្តម តូនី តាន់កេងយាំនិងលោកជំទាវ អញ្ជើញទស្សនាប្រាង្គប្រាសាទអង្គរ និងប្រាសាទបាយ័ន


ល្ងាចនេះថ្ងៃទី១០ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានអមដំណើរ ឯកឧត្តម តូនី តាន់កេងយាំ ( Tony Tan Keng Yam ) ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី និងលោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ទាំងអស់ ដែលបានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅខេត្តសៀមរាប អញ្ជើញទស្សនាប្រាង្គប្រាសាទអង្គរ និងប្រាសាទបាយ័ន។