ឯកឧត្តម សាយ សំអាល់ បានជួបសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាននៅយោធភូមិភាគទី១ ដែលមានមូលដ្ឋាននៅខេត្តស្ទឹងត្រែង


នៅក្នុងរដូវបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ បុណ្យប្រពៃណីជាតិខ្មែរ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ បានជួបសំណេះសំណាលសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាននៅយោធភូមិភាគទី១ ដែលមានមូលដ្ឋាននៅខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា នៅក្នុងពិធីចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅខេត្តស្ទឹងត្រែង ឯកឧត្តម សាយ សំអាល់ រួមទាំងប្រតិភូអំដំណើរ បានផ្តល់អំណោយជូនដល់កងទ័ព មានគ្រឿងឧបភោគ បរិភោគ ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកសុទ្ធ មី ត្រីខ អង្ករ ខ្ទឹម និងថវិកាផ្តល់ជូនកងទ័ពនៅបញ្ជាការដ្ឋានយោធពលភាគទី១ បន្ថែមទៀត។