ឯកឧត្តម ឡេង ប៊ុងតេង អញ្ជើញចូលរួមកាន់បិណ្ឌចំនួន៣វត្តក្នុងសង្កាត់ជ្រោយចង្វារ


នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង៨ព្រឹក ឯកឧត្ដម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកសមាជិកាក្រុមការងារសង្កាត់ ព្រមទាំងអាជ្ញាធរសង្កាត់ដឹកនាំដោយលោក ម៉ៅ ប៊ុនថា ក្រុមការងារយុវជនសង្កាត់ និងភូមិទាំង៥ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី២ ព្រមទាំងប្រគេនទេយ្យទាន និងបច្ច័យ ព្រះសង្ឃនៅវត្តចំនួន០៣ក្នុងមូលដ្ឋានសង្កាត់ រួមមាន៖ ១-វត្តប្រជុំសាគរ (វត្តថ្មី) ២-វត្តពោធិយារ៉ាម (វត្តចាស់)
៣-វត្តមង្គលសិរីគៀនឃ្លាំង ដោយក្នុង១វត្តៗទទួលបាននូវគ្រឿងឧបភោគ បរិភោគ១ចំនួន និងបច្ច័យ ២លានរៀល ឯកឧត្តមប្រធាន និងក្រុមការងារបានប្រគេនបន្ថែមដល់វត្ត
ប្រជុំសាគរ (វត្តថ្មី) និង វត្តពោធិយារ៉ាម (វត្តចាស់) នូវសុីម៉ងតិចំនួន ៥តោន រីឯវត្តមង្គលសិរីគៀនឃ្លាំង ប្រគេនបន្ថែមនូវអំពូល និងបង្គោលភ្លើងចំនួន៥ ដើម ។