សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតែងតាំងពី ឯកឧត្តម ឯកអគ្គរាជទូតតែងតាំងថ្មីនៃប្រទេសជប៉ុន


ព្រឹកថ្ងៃចន្ទ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ០៩:០០ នៅវិមានរដ្ឋចំការមន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Mikaml MASAHIRO ឯកអគ្គរាជទូតតែងតាំងថ្មី នៃប្រទេសជប៉ុន (Japan ) ចូលជូនសារតាំង និងសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តម ត្រូវបាន តែងតាំងជាឯកអគ្គេរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន (Japan ) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា…។