ពិធីប្រកាសតែងតាំងមុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី


នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ដ្រីក្រសួងបរិស្ថាន អញ្ជើញជាអធិបតីក្នុង​​ពិធីប្រកាសតែងតាំងមុខតំណែង លោក ផុន ខេមរិន្ទ ជាប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី ជំនួសលោក ជូ សុភក្រ្ដ ​ដែលត្រូវបានផ្ទេរភារកិច្ច។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម​រដ្ឋមន្ដ្រី សាយ​ សំអាល់​ និងឯកឧត្តម ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ បានផ្តាំផ្ញើដល់ ប្រធានមន្ទីរបរិស្ថានថ្មី ឲ្យខិតខំយកចិត្តទុកដាក់​ចំពោះ​ការងារ​ ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ក៏ដូចជាក្រសួង​ យកចិត្តទុកដាក់លើការងារគ្រប់គ្រង​ និងការងារផ្តល់សេវាជូនប្រជាពលរដ្ឋ​ បន្តកិច្ចការងារ​ទំនាក់ទំនងឲ្យបានល្អ ជាមួយអង្គភាពពាក់ព័ន្ធ​ និងដៃគូរអង្គការសង្គមស៊ីវិលនានា​។