លិខិតមិត្តអ្នកអាន៖ សម រង្ស៊ី ស្រាយគំនុំគ្រួសារ នៅចុងបញ្ចប់នៃជីវិតនយោបាយរបស់ខ្លួន


អំណឹះតទៅ គេលែងមានការសង្ស័យទៀតហើយចំពោះលោក សម រង្ស៊ី ពីព្រោះគាត់កំពុងតាំងខ្លួនយ៉ាងចំហរក្នុងការប្រមាថដល់ព្រះចេស្តារបស់ព្រះមហាក្សត្រ ទោះបីជាព្រះអង្គត្រូវបានការពារយ៉ាងរឹងមាំដោយរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសក៏ដោយ។ ទាំងពាក្យសម្តី និងទាំងសារនៅលើហ្វេសប៊ុកផ្លូវការ សម រង្សី មិនញញើតកោតក្រែងអ្វីឡើយក្នុងការវាយប្រហារត្រង់ៗទៅលើព្រះករុណាជាអម្ចាស់ដែលជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋខ្មែរនោះឡើយ។